ca

របៀបលេងគ្រាប់ឡុកឡាក់



ច្បាប់និងកាភ្នាល់គ្រាប់ឡុកឡាក់

ក្តារតុឡុកឡាក់



ក្តារតុឡុកឡាក់មើលទៅដំបុងដូចជាស្មុគស្មាញ, ប៉ុន្តែប្រសិនបើអ្នកយល់អំពីរចនាសម្ព័ន្ធ,ល្បែងនេះងាយស្រួលលេងបំផុត។

គ្រាប់ចំនួន៣គ្រាប់បោះចូលក្នុងប្រអប់តូចមួយដោយដៃអ្នកក្រឡុក, ហើយអ្នកត្រូវភ្នាល់ក្នុងលទ្ធផលដែលបានក្រឡុក។

អ្នកមានជម្រើសក្នុងការភ្នាល់ជាច្រើនប្រភេទ។ ឧៈ ផលបូកសរុបនៃលេខរបស់គ្រាប់ទាំង៣, ការភ្នាល់ជាលេខ, មាន២លេខដូចគ្នា, ឬក៍លេខបញ្ចូលគ្នា។ ការភ្នាល់និមួយៗមានការសងផ្សេងគ្នា,

ហើយអ្នកអាចភ្នាល់ជាច្រើនរបៀបស្រេចតែការចូលចិត្តរបស់អ្នក

ដើម្បីឲ្យលោកអ្នកយល់អំពីហ្គេម, របៀបភ្នាល់និមួយៗនិងបង្ហាញជូនលោកដូចខាងក្រោម។

ភ្នាល់តូចនិងធំ



ការភ្នាល់មាន២ក្នុងល្បែងឡុកឡាក់ដែលពេញនិយមគឺភ្នាល់តូចនិងធំ, ការភ្នាល់គិតទៅលើផលបូកសរុបនៃគ្រាប់ឡុកឡាក់ នៃគ្រាប់ឡុកឡាក់ទាំង៣ដែលគិតថាតូចគឺនៅចន្លោះ(៤-១០) ឬធំនៅចន្លោះ(១១-១៧)។

ប្រសិនបើការភ្នាល់នេះឈ្នះ, នោះលោកអ្នកនឹងឈ្នះបាន១សង១។ដូចនេះពួកគេតែងតែជ្រើសយកការភ្នាល់នេះដូចជាការភ្នាល់ពណ៌ក្រហម/ខ្មៅនៅក្នុងរ៉ូឡែតដែរ។

តូចនិងធំអាចចាញ់ទាំង២នៅពេលណាលទ្ធផលគ្រាប់ទាំង៣ចេញដូចគ្នា។ (គ្រាប់ទាំង៣ចេញលេខតែមួយដូចគ្នា)។

តូចនិងធំតែងប្រើសំរាប់អ្នកលេងគ្រាប់ឡុកឡាក់ទាំងអស់, ចាប់ផ្តើមពីដំបូងរហូតដល់ខ្ពស់បំផុត, ប៉ុន្តែពួកគេស្ទើរតែដូរជំរើស, យើងយកពួកគេធ្វើជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រាប់ឡុកឡាក់ដែលមានហានិភ័យទាប។

ភ្នាល់លេខស្ទួន២



ការភ្នាល់លេខស្ទួនគឹភ្នាល់ទៅលើគ្រាប់ឡុកឡាក់ក្នុងចំនោម៣គ្រាប់មានលេខដូចគ្នា២

លោកអ្នកអាចភ្នាល់លេខស្ទួនមួយចំនួនចាប់ពីលេខ១ដល់លេខ៦ចំនែលឯអត្រាសងគឺ១សង៨ដូចលោកអ្នកអាចឈ្នះបាន៨ ប្រសិនលោកអ្នកភ្នាល់១

មិនដូចការភ្នាល់ស្ទួន៣(សូមមើលរូបខាងក្រោម), គ្មានជំរើសសំរាប់ការភ្នាល់ស្ទួនផ្សេងទេ, លោកអ្នកត្រូវភ្នាល់លើលេខស្ទួនណាមួយជាក់លាក់,គិតថាអ្នកអាចភ្នាល់លេខស្ទួនមួយចំនួនដែលលោកអ្នកពេញចិត្ត។លោកអ្នកអាចបញ្ចូលការភ្នាល់ស្ទួនរបស់លោកអ្នកជាមួយនឹងជំរើសភ្នាល់ជាច្រើនរបស់លោកអ្នក។ប្រសិនការក្រឡុកគ្រាប់លទ្ធផលលេខស្ទួន៣,

ការភ្នាល់ស្ទួនទ្វេរត្រូវចាញ់ទាំងអស់។

ភ្នាល់លេខស្ទួន៣



ការភ្នាល់លេខស្ទួន៣គឺការភ្នាល់ទាំងឡាយណាដែលគ្រាប់ទាំង៣មានលេខដូចគ្នា។

លោកអ្នកអាចភ្នាល់លេខស្ទួន៣ជាក់លាក់មួយពីលេខ១-លេខ៦អ្នកអាចភ្នាល់លេខស្ទួន៣ជាច្រើនដែលអ្នកប្រាកដក្នុងចិត្ត។ការភ្នាល់នេះត្រូវបានគេដឹងហើយហៅថា 'The House'។

ទឹកប្រាក់ដែលសងសំរាប់លេខស្ទួន៣ទូទៅគឺ១សង២៤ ដូចនេះអ្នកនឹងឈ្នះបាន២៤សំរាប់ភ្នាល់១, សំរាប់ទឹកប្រាក់ដែលសងចំពោះលេខស្ទួន៣មួយដែលជាក់លាក់គឺ១សង១៥០ដែលជាចំនួនសងមួយដ៏ធំនៅលើតុ។

ភ្នាល់ផលបូកសរុបរួម



លោកអ្នកអាចភ្នាល់ផលបូកលេខសរុបដែលមកពីលទ្ធផលបូកសរុបនៃគ្រាប់ទាំង៣, លទ្ធផលបូកសរុបមានចាប់ពីលេខ៣ដល់លេខ១៨លោកអ្នកអាចភ្នាល់បានផលបូកសរុបចាប់ពីលេខ៤ដល់លេខ១៧, ព្រោះលេខ៣។

និងលេខ១៨ស្ថិតនៅ ក្រោមលេខស្ទួន៣លេខនៃលេខ៣និងលេខ៦សូមមើសរូបភាពខាងលើ។ទឹកប្រាក់សងនៃផលបូកសរុបនិមួយៗអាស្រ័យទៅលើលក្ខខ័ណ្ឌ, ហើយវានឹងបង្ហាញយ៉ាងជាក់លាក់នៅលើតុភ្នាល់។

ឧទាហរណ៍ៈ ផលបូកសរុបលេខ៤ទឹកប្រាក់ដែលសងគឺ១សង៥០(ដូច្នេះលោកអ្នកឈ្នះបាន៥០សំរាប់ការភ្នាល់ចំនួន១)ហើយនិងផលបូកសុប៨ឬ១៣ចំនួនសងគឺ១សង៨។

ការភ្នាល់ផលបូកសរុបគឺបានយកមកប្រើជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រាប់ឡុកឡាក់។

ការរួមបញ្ចូល



ការភ្នាល់រួមបញ្ចូលគឺជាការភ្នាល់លេខគ្រាប់ឡុកឡាក់២គ្រាប់ជាក់លាក់មួយដែលបង្ហាញក្នុងចំនោម៣គ្រាប់។

ទឹកប្រាក់ដែលសងពីភ្នាល់រួមបញ្ចូលគឺ១សង៥(ដូច្នេះអ្នកនឹងឈ្នះបាន៥សំរាប់រាប់ការភ្នាល់១, ទឹកប្រាក់សងសរុបទាំងដើមគឺ៦)

វាដូចគ្នាមិនថាលោកអ្នកភ្នាល់រួបបញ្ចូលមួយណាទេ។

អ្នកអាចប្រើការភ្នាល់រួបបញ្ចូលធ្វើជាផ្នែកមួយនៃយុទ្ធសាស្រ្តឡុកឡាក់ដែលមានហានិភ័យមធ្យម

ការភ្នាល់មួយលេខ



ការភ្នាល់មួយលេខគឺជាការភ្នាល់មួយសំដៅលើលេខមួយដែលចេញក្នុងចំនោមគ្រាប់ឡុកឡាក់ទាំង៣

ការភ្នាល់មួយលេខមានភាពខុសគ្នា, ព្រោះថាមួយអាចឈ្នះទឹកប្រាក់ផ្សេងគ្នា, ទឹកប្រាក់លោកអ្នកឈ្នះវាផ្អែលលើចំនួនលេខដែល លោកអ្នកបានរើសចេញបានប៉ុន្មាន។

ប្រសិនបើលេខរបស់លោកអ្នកចេញចំនួនក្នុងគ្រាប់តែមួយគ្រាប់, នោះលោកអ្នកនឹងត្រូវទទួលបាន១សង១(សងតាមចំនួនទឹកប្រាក់ដែលភ្នាល់)។ តែបើចេញលើគ្រាប់២គ្រាប់អ្នកនឹងទទួលបានសំនង១សង២ បើវាចេញរហូតដល់៣នោះសំនងគឺ១សង៣។

សំនងចង់ក្រោយវាខុសគ្នាពីការឈ្នះពីភ្នាល់លេខស្ទួន៣(មើលរូបភាពខាងលើ១សង១៥០)ប៉ុន្តែការភ្នាល់តាមលក្ខណៈខុសគ្នាគឺជាអ្វីដែលធ្វើឲ្យការលេងគ្រាប់ឡុកឡាក់មានលក្ខណៈទាក់ទាញ។